មង្គលស្នេហ៍យើង

និពន្ធដោយ៖ លោក ហេង សុវណ្ណ និង កញ្ញា ឡាយ ឈីម៉ីម៉ី

 ១  ស្រមៃនឹក រលឹកគិត ពិតស្រស់ស្រាយ  សែនសប្បាយ រំសាយចិត្ត គិតមិនភ្លេច
 នឹកវេលា ជាមង្គល យល់ជានិច្ច  រឿងរំលេច ដូចពេជ្រច្នៃ ក្រៃអស្ចារ្យ  ។
 ២  វេលាខ្លី តែមានន័យ ជាប់ដួងចិត្ត  រឿងស្នេហ៍ស្និទ្ធ ចិត្តតែមួយ ជួយប្រាថ្នា
 ស្រលាញ់គ្នា ជាដួងចិត្ត ពិតថ្លៃថ្លា  ពេញចិន្តា សាងវាសនា មួយជីវិត  ។
 ៣  ជីវិតបង ប៉ងតែអូន ស្ងួនពិសី  ស្នេហ៍ស្រស់ស្រី ថ្លៃតែមួយ ត្រួយដួងចិត្ត
 កាន់ដៃគ្នា ជាស្នេហ៍ស្មោះ ហើយស្ម័គ្រពិត រស់រួមរិត គិតដល់ថ្ងៃ យើងរៀបការ  ។
 ៤  រួមសុខទុក្ខ ស្រលាញ់គ្នា អស់ពីចិត្ត  យើងស្នេហ៍ស្និទ្ធ ជាកម្មសិទ្ធ ហើយរក្សា
 ស្នេហ៍មាសមេ មិនងាករា ប្រែចិន្តា  យើងស្នេហា ស្នាមញញឹម ជានិរន្តរ៍

សិល្បៈចម្រៀងចាប៉ីខ្មែរ

 

បទពាក្យ​​​ប្រាំបី

និពន្ធដោយ ៖ មៀច ប៉ុណ្ណ

 ១ ឧបករណ៍តន្ត្រីចាប៉ីដងវែង​ បូកនឹងសំឡេងច្រេងប្រគំ​
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ​ បំពេរអារម្មណ៍សក្តិសមស្រស់ស្រាយ​
 ២ សិល្បករខ្មែរពូកែកំណាព្យ​ ជូនជាប់ដរាបច្រៀងបរិយាយ​
ជារឿងកំប្លែងបានសើចសប្បាយ​ ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា​
 ៣ បើមានដៃគូច្រើនច្រៀងបង្អាប់​ សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ​
តបទៅតបមកខោកខំតវ៉ា​ សំដីផ្លែផ្កាចំអន់ឡែបខាយ​

អរិយសច្ច៤​

 

 

អរិយសច្ច៤​ Les​ 4​ nobles​ verités​

អរិយសច្ចៈ​ សច្ចៈ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​ឬ​ សេចក្ដីពិត​ដ៏​ប្រសើរ ដែល​ព្រះពុទ្ធ​បាន​ខំ​ព្យាយាម​ស្វែងរក ស្រាវជ្រាវ​រាវរក​ឃើញ​ គឺ​បតុរារិយសច្ច​។

-ទុក្ខសច្ច​
-សមុទយសច្ឋ​
-និរោធសច្ឋ​
-មគ្គសច្ឋ​

សាស្ត្រាក្រមច្បាប់

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
ចារចម្លងដោយសាមណេរ៖ នាម ឆែ​

១​ នេះគឺក្រមច្បាប់​ ព្រះលោកបង្គាប់​ ទូន្មានអ្នកផង​
កើតក្នុងលោកិយ​ ផែនដីនេះហោង​ ឲ្យបានបួសផង​
គុណព្រះមាតា​
២​ បួសហើយលំអុត​ ចាំសីលស្រគត់​ ចំរើនភាវនា​
សង្វាតសូត្ររៀន​ របៀនអាត្មា​ ខ្មីឃ្មាតឧស្សាហ៍​
កុំខ្ជិលឡើយហោង​

ត្រៃលក្ខណ៍​ ឬ​ លក្ខណៈ​ ៣​យ៉ាង​នៃ​ធម្មជាតិ​

ត្រៃលក្ខណ៍​ ឬ​ លក្ខណៈ​ ៣​យ៉ាង​នៃ​ធម្មជាតិ​

អ្វី​ទាំងអស់​ក្នុង​លោក ភាវៈក្ដី​ ធម្មជាតិ​ក្ដី លោភៈក្ដី​ មនុស្សសត្វក្ដី​ សុទ្ធ​តែ​ឋិត​នៅ​ក្នុង​លក្ខណៈ​៣​យ៉ាង​គឺៈ

១-អនិច្ចំ​ មិន​ទៀងទាត់​មិន​ឋិតឋេរ​។

២-ទុក្ខំ​ ជា​ទុក្ខលំបាក​វេទនា ពិបាក​នឹង​ទ្រាំទ្រ​។

៣-អនត្តា​ ពុំ​ស្ដាប់​បង្គាប់​ មិន​មែន​ជា​របស់​ខ្លួន​គ្មាន​អត្តៈ​។

ភាវៈ​ទាំងអស់​កើតឡើង​ឯង តាម​ធម្មជាតិ​ ចាប់​តាំង​អំពី​រូបធាតុ​តូចៗ​ល្អិត ដែលជា​បរមាណុធាតុ​ ផ្ដុំផ្សំគ្នា​ ជា​សង្ខតៈ​ បង្កបង្កើត​ ជា​ធាតុ​ ដី​ ទឹក​ ភ្លើង​ ខ្យល់​ អស់កាលយូរ​។ ធាតុ​ទាំងនេះ​ ផ្ដុំផ្សំផ្គុំគ្នាជា​ សង្ខតធាតុ​ ក៏​បង្កើត​បានជា​រុក្ខជាតិ​ ជាសត្វ​ ជាមនុស្ស​ ជាទេវតា​ ជា​ដើម​។ ភាវៈ​ ទាំងអស់​ កើត​មាន​ឡើង​ ដោយ​សារ​ទំនាក់ទំនង​នៃ​សង្ខតធាតុ​ ហើយ​បាន​ ទៅ​ជា​សង្ខារ​។

បញ្ហា​ ពុទ្ធិ​ ភាវៈ​ សុខៈ​ ក្នុង​ពុទ្ធសាសនា​

បញ្ហា​ ពុទ្ធិ​ ភាវៈ​ សុខៈ​ ក្នុង​ពុទ្ធសាសនា​

ក-ពុទ្ធិ​ La connaissance:​

ពុទ្ធិ​ គឺ​ចំណេះ​ដឹង​ យល់​ស្គាល់​ កើត​មក​អំពី​ការសិក្សា​ ពិចារណា​។ ពុទ្ធិ​ អាច​កើត​មាន​មក​អំពី​ការសិក្សា​ ត្រិះរិះ​ ពិចារណា​ ការស្ដាប់​ ការរៀន​ គិត​ ពិសោធ​។ល។ នៃ​មនុស្ស ពុទ្ធិ​ដ៏​ខ្ពង់ខ្ពស់​ ដ៏​ប្រសើរ​ ហៅថា​ សម្មាសម្មោធិ​ បាន​ដល់​វិជ្ជា​៣​ប្រការ​គឺៈ

ពុទ្ធលទ្ធិ​, ព្រះត្រៃបិដក​​

ពុទ្ធលទ្ធិ​ ឬ​ ពុទ្ធសាសនា​

ពុទ្ធលទ្ធិ​ ជា​ទស្សនៈ​ ទ្រឹស្ដី​ របស់​ព្រះពុទ្ធ​ កើត​ឡើង​ជា​ដំបូង​ នៅ​ប្រទេស​ឥណ្ឌា​ ក្នុង​សតវត្ស​ទី៦ មុន​គ.ស​ មាន​គោល​ច្បាប់​សម្រាប់​ប្រព្រឹត្តិ​ប្រតិបត្តិ​ ចំនួន​ ៨៤០០០​ ធម្មក្ខន្ធ​ដែល​មាន​ចរឹក​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​។ បច្ចុប្បន្ន​នេះ​ អ្នក​ដែល​គោរព​ជឿ​កាន់​ព្រះពុទ្ធ​សាសនា​ហៅថា​ ពុទ្ធសាសនិក​ មាន​ចំនួន ៥០០.០០០.០០០​ នាក់​ មាន​នៅ​ក្នុង​ប្រទេស​ ខ្មែរ​ សៀម​ លាវ​ ចិន​ យួន​ ភូមា​ ឥណ្ឌា​ លង្កា​ នេប៉ាល​ ទីបេត៍​ ជប៉ុន​ ម៉ុង្គោលី​។ល។

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។

ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ

-មាត់​ សាងជា​ ព្រាហ្មណ៍​
-ទ្រូង​ សាងជា​ ក្សត្រ​
-ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
-ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​

វិធីប្រតិបត្តិ​ក្នុង​សាសនា​ព្រាហ្មណ៍

វិធីប្រតិបត្តិ​ក្នុង​សាសនា​ព្រាហ្មណ៍​

ពួក​ព្រាហ្មណ៍ តែង​មាន​ទស្សនៈ​យល់ថាៈ លោកៈ​លោកធាតុ​ វត្ថុ​ ធម្មជាតិ​ទាំងអស់​ក្នុង​លោក សុទ្ធ​តែ​កើត​ឡើង ដោយសារ​អាទិទេព​។ អាទិទេព​ បង្កើត​ ពុទ្ធិ​ ភាវៈ​ សុខៈ​។ អាទិទេព​អាច​ឲ្យ​សុខទុក្ខ អាក្រក់​ល្អ​ចំរើន​វិនាស ដល់​មនុស្ស​សត្វ​គ្រប់រូប​ទាំងអស់​។ មនុស្ស​គ្រប់រូប​មាន​វាសនា ភ័ព្វសំណាង​ឬ​គ្មាន គឺ​ស្រេច​តែ​ព្រហ្មលិខិត​ ដែល​អាទិទេព​បាន​គូស​ដៅ​មក​។ បើ​អាទិទេព​ឲ្យ​រស់ ក៏​រស់​បាន​ បើ​អាទិទេព​ឲ្យ​ស្លាប់ ក៏​ត្រូវ​ស្លាប់ ពុំ​អាច​ប្រកែក​ជជែក​តវ៉ា​បាន​ឡើយ​។

សិវលិង្គ

សិវលិង្គ​ ឬ​ លិង្គព្រះឥសូរ​

ដោយ​ហេតុតែ មនុស្ស​ចូលចិត្ត ស្រឡាញ់​ និយម​គោរព​ ព្រះឥសូរ​ កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ ពួក​ឥសូរនិយម​ ក៏​បាន​លើក​តម្កើង តម្កល់​ព្រះឥសូរ​ទុក​ជា​អាទិទេព​ខ្ពង់ខ្ពស់ ប្រសើរ​បំផុត​ មាន​មុខងារ​ជា​អ្នក​បង្កើត​លោក​សាង​លោក ធ្វើ​ឲ្យ​លោក​ក្សេមក្សាន្ត​ផង ជា​អ្នក​បំផ្លាញ​លោកផង ធ្វើ​ឲ្យ​លោក​វិនាសហីនហោច​ផង​។ ពួក​ឥសូរនិយម​ ក៏​នាំ​គ្នា​គោរព​កោត​ខ្លាច ព្រះឥសូរ​ដោយ​បាន​សាង​បដិមាករ ជា​និមិត្តរូប​នៃ​ការ​បង្កបង្កើត​លោក​នៃ​ព្រះឥសូរ គឺ​សិវលិង្គ​ ឬ​ លិង្គ​ព្រះឥសូរ​ និង​យោនី នាង​ឧមា​។ លិង្គ​ព្រះឥសូរ​ជា​និមិត្តរូប​នៃ​ស្វ័យម្ភូ គឺ​កំណើត​ឯង​នៃ​ព្រះឥសូរ​។

ទស្សនៈលោក​G. Coedés​

ដោយ​ហេតុ​ថា អរិយធម៌ខ្មែរ​ មាន​ទំនាក់ទំនង​នឹង​បរទេស​ បាន​ទទួល​ឥទ្ធិពល​បរទេស​ខ្វះ​ មានៈ​ ឥណ្ឌា​ ចាម​ ជា្វ​ សៀម​ លាវ​ ចិន​ យួន​ អឺរ៉ុប​ ជា​ដើម​ទើម​មាន​អ្នកប្រាជ្ញ​បរទេស​ខ្លះ​ បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​លក្ចណៈ​អរិយធម៌​ខ្មែរ​។
ទស្សនៈលោក​ Coedés​

មាន​អ្នក​ប្រាជ្ញ​ជា​ច្រើន​រូប​មាន​លោក​សឺដែស​(Coedés​)​ ជាតិបារាំង​ ជា​តំណាង​ បាន​បញ្ចេញ​ទស្សនៈថាៈ​

អរិយធម៌​ខ្មែរ​ គ្មាន​លក្ខណៈ​ពិសេស​ទេ​ ព្រោះ​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​មក​ពី​បរទេស​ទាំងអស់​។

លោកសឺដែស​ បាន​បង្រួម​ទស្សនៈបែប​នេះ​ ក្នុង​ការ​វិនិច្ឆ័យ​ថាៈ ខ្មែរ​គឺ​ជា​ព្នង​ ស៊ីវិល័យ​ដោយសារ​ឥណ្ឌា​ ក្នុង​សៀវភៅ​ឈ្មោះ Les​ Etats​ hindouisés​។

តារាងបង្ហាញ​មែកធាង​អរិយធម៌

Page 11-01

ព្រាហ្មណ៍និយម​

ព្រាហ្មណ៍និយម​ (Brahmanlsme)​

ព្រាហ្មណ៍និយម​ ឬ​ លទ្ធិព្រាហ្មណ៍​ កើត​មាន​តាំង​ពី​សតវត្ស​ទី៥​មុន គ.ស​ ជា​ទស្សនៈ​ទ្រឹស្ដី គោរពនិយម​ តាម​ពួក​ព្រាហ្មណ៍​ គោរព​បូជា​ទេវៈ អាទិទេព​។

អាទិទេព​ ឬ​ ទេវៈ​ធំៗ​ដ៏​សំខាន់ ក្នុង​លទ្ធិ​ព្រាហ្មណ៍​មាន​៣​ហៅថា ត្រីមូតិ​ គឺៈ​
១-ព្រះព្រហ្ម​ Brahma​
២-ព្រះសិវៈ​ çiva​
៣-ព្រះវិស្ណុ​ Visnu​

ការ​ចូល​រួម​របស់យុវជន​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​១

បទពាក្យ​​​ប្រាំពីរ

និពន្ធដោយ ៖ សន​ ឌីសុនីរ៉ា​

១.​​ បឋម​ខ្ញុំ​សូម​អោន​លំទោន គំនាប់​ជា​កូន​ខ្មែរ​ថ្លៃថ្នូរ
ជា​តំណាង​យុវជន​ផ្ដាច់ប្ដូរ ឆន្ទៈ​សំបូរ​ស្នេហា​ជាតិ​
២. ឱ​យុវជន​ខ្មែរ​ទាំង​ប្រុសស្រី​ ខិតខំ​គ្មាន​ខ្មី​ឥត​ឃ្លៀងឃ្លាត​
ក្រេប​យក​ចំណេះ​គ្រប់រស់ជាតិ ជំនាញ​ថ្វើ​ទៀត​សព្វ​វិជ្ជា​
៣. យុវ​សំបូរ​បញ្ញាវៃ ហើយ​ចេះ​កែច្នៃ​ការ​នានា​
ធនធាន​មនុស្ស​កើន​គ្រប់គ្រា សរសរ​ទ្រូង​ជា​និរន្ត​ខ្លាំង​

ការ​ចូល​រួម​របស់​យុវជន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​២

បទពាក្យ​​​ប្រាំពីរ

និពន្ធដោយ ៖ លោក សុខជា​ ចាន់ណារិទ្ធិ​

១.​​ ប្រទេស​ខ្មែរ​ប្រែ​មុខ​ថ្មី នៅលើ​ទឹកដី​ដែល​សម្បូរ​
ទេសចរ​បន្ត​ចូល​ហែហូរ ធម្មជាតិ​ជា​ថ្នូរ​សេដ្ឋកិច្ច​ជាតិ​
២. ទឹក​មុខ​ញញឹម​ដោយ​សមរម្យ ទទួល​ស្វាគមន៍​យ៉ាង​ជ្រោជ្រៀត​
កំណើន​ទេសចរ​កំសាន្ត​ព្រៀត ខ្មែរ​មាន​ចិត្ត​ឆ្លៀត​ក្ដី​ដោយ​ស្មោះ​
៣. រមណីដ្ឋាន​មាន​ទាំង​ថ្មី​ចាស់ មិន​ដូរ​ក្រឡាស់​គ្មាន​ទាស់​សោះ​
ព្រៃព្រឹក្សា​ស្រស់​ស្អាត​ឥត​ខ្ចោះ សត្វស្លាប​ហើរហោះ​គន់​មិន​ណាយ​
Powered by WordPress | Designed by: suv | Thanks to toyota suv, infiniti suv and lexus suv