កំណាព្យ

ហួងហែង​ ព្រោះ​ស្រឡាញ់​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ឱ!​កែវ​ព្រលឹង​កុំ​ខឹង​បង​ រឿង​ដែល​ឆ្គាំឆ្គង​ទាំង​ប៉ុន្មាន​
ព្រោះ​តែ​បង​ស្នេហ៍​ស្រស់​កល្យាណ​ រំអុក​រំខាន​កើត​បញ្ហា​
២. មិន​ដឹង​ហេតុ​អ្វី​ចិត្ត​ចាប់​ឈឺ​ ពេល​អូន​បន្លឺ​សព្វ​វាចា​
មិន​ថា​ប្រុស​នោះ​ជា​នរណា​ បង​សែន​ឆ្លេឆ្លា​ពេញ​ដួង​ចិត្ត​

សូរដៀង​ សៀងដូរ​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ខ្ញុំ​បាទ​មាន​ឈ្មោះ​ ការ​ជិត​ត្រើយ​ គន្លាស់​ឲ្យ​ហើយ​ កើយ​-​ចិត្រា​
នាម​នេះ​ផ្ដើម​ដាក់​ដោយ​បិតា​ ជាជាតិ​ខេមរា​កំពូជ​ជា​
២. ផ្ដើម​តាម​ទំនៀម​ទម្លាប់​ខ្មែរ​ ដែល​ដូន​បាន​ថែ​ស្នេហ៍​ការពារ​
សូម​លើក​ម្រាម​ដប់​ថ្វាយ​វន្ទា​ ដល់​ខ្មែរ​គ្រប់​គ្នា​ទោះ​ជិត​ឆ្ងាយ​

កុលាប​រោយ​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. គ្រា​មុន​កុលាប​មាន​សម្រស់​ គេ​តាម​ស្ម័គ្រ​ស្មោះ​ប៉ង​កាច់​យក​
លុះ​ផ្កាអស់​ក្លិន​គ្មាន​គេ​រក​ ដូច​ទឹក​រលក​បោក​លើ​ខ្សាច់​
២. កុលាប​រោយ​ហើយ​ហើរ​តាម​ខ្យល់​ រសាត់​មក​ដល់​ដែន​ឆ្ងាយ​ដាច់​
គាប់​ជួន​ដំណើរ​ថ្មើរ​ត្រង​ត្រាច់​ យក​មក​បម​បាច់​បី​រក្សា​

ទល់​ផ្អក​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. វ័យ​ដប់​ប្រាំមួយ​​ព្រួយ​អនេក​ ឃើញ​ស្រី​ខុស​ប្លែក​ពី​នៅ​ក្មេង​
ប្ដូរ​ទាំង​ឫកពា​និង​សំឡេង​​ ដំណើរ​គ្រលែង​គ្រលុក​ផ្លូវ​
២. កាល​វ័យ​កុមារ​សែន​ក្រមិច​ ភ្លៀង​ស្រក់​ស្រិចៗ​ទឹក​ដក់នៅ​
នាំ​គ្នា​រត់​លេង​រើស​ផ្លែ​ថ្កូវ​ គប់​គ្នា​បើ​ត្រូវ​យំ​ក្ដែងៗ​

កុំ​ភ្លេច​កំណើត​ខ្លួន​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. គោ​ខ្មែរ​ខំ​ភ្ជួរ​រាស់​ដី​ស្រែ​ ទារុណ​ឥត​ល្ហែ​សែន​អាណិត​
បម្រើ​ប្រជា​ទី​ឆ្ងាយ​ជិត​ រស់រាន​ជីវិត​ដោយ​ទឹក​ស្មៅ​
២. រី​ឯ​គោ​សៀម​ប្រើ​ប្រេង​សាំង​ កក្រើក​កម្លាំង​ឥត​ហ្មងសៅ​
ធ្វើការ​រហ័ស​តាម​ចិត្ត​ដៅ​ មិន​បាច់​ប៉ន​ផៅ​ថែ​រាល់​ថ្ងៃ​

គុណ​ពុក​ម្ដាយ​ កូន​ចាំ​ឥត​ភ្លេច​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ពុក​ម្ដាយ​ធ្លាប់​មើល​បី​ថ្នាក់​ថ្នម​ អង្អែល​បីបម​ឥត​មាន​ស្រាន្ត​
ម៉ូស​ស្រមោច​មិន​ឲ្យ​រំខាន​ ឲ្យ​សុខសាន្ត​ប្រាណ​ឥត​ទោសា​
២. មើល​មុខ​ក្រោយ​មិន​ឲ្យ​ថ្លោះ​ធ្លោយ​ ប៉ាត​លាប​រាយ​រោយ​ម្សៅ​ម៉ាស្សា​
ក្លែប​ក្លិន​ក្រអូប​ពេញ​នាសា​ លើក​ដាក់​ហត្ថា​ដោយ​ទន់​ភ្លន់​

ខ្លាច​អី​ប៉ុណ្ណឹង

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ពាក្យបង​​ថា​ស្នេហ៍​ ពាក្យ​ពិត​ឥត​ប្រែ​ ក្នុងនាម​កូន​ប្រុស​
សន្យា​ជួន​បាន​ កល្យាណ​ជឿ​ចុះ​ បង​ថា​បង​ស្មោះ​
ខ្លាច​អី​ប៉ុណ្ណឹង​
២. នឹក​តែ​អូន​មួយ​ សូម​អូន​កុំ​ព្រួយ​ គិត​ច្រើន​ព្រលឹង​
ពាក្យ​បង​ប្រាកដ​ កំណត់​ផឹងៗ​ ទេព្ដា​ជួយ​ដឹង​
សាក្សី​តតាំង​

ព្យញ្ជនៈ​ខ្មែរ​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. “ក”​ កើត​ជា​មនុស្ស​ ក្រ​យ៉ាង​ណា​នោះ​ ក៏​ព្រោះ​តែ​ខ្ជិល​
ក្រោក​ឡើង​តស៊ូ​ មិន​យូរ​ប្រែ​វិល​ កាត់​អស់​មន្ទិល​
កើត​មាន​នឹង​គេ​
២. “ខ”​ ខ្មី​ឃ្មាត​ប្រឹង​ ខំ​អត់​កុំ​ខឹង​ ខឹង​ខុស​ខូច​ទេ​
ខាត​មិន​ចំណេញ​ ខ្ជាប់​ម្នេញ​ផល​ផ្ទេរ ខ្វល់​ឥត​សុខ​ទេ​
ខ្វះ​អ្នក​ផង​រាប់​
៣. “គ”​ គិត​មុន​ធ្វើ​ គ្រប់​សព្វ​អន្លើ​ គ្រោង​ឲ្យ​មាន​ធ្នាប់​
គាប់​ក្នុង​ចិន្ដា​ គ្រប់​ការ​កុំ​ញាប់ គ្រោះ​ក្រែង​វាជាប់​
គ្រាត​មុខ​ជា​មួយ​

គេបោក​ធ្លាប់​ទេ​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ប្រុស​អើយ​ប្រុស​ស្នេហ៍​ ហេតុ​ម្ដេច​បង​ប្រែ​ ភ្លេច​ស្នេហ៍​កម្សត់​
គ្រា​លួង​ថ្នាក់​ថ្នម​ ថា​បង​មិន​ក្បត់ ពេល​នេះ​សម្បថ​
អស់​ខ្លឹមសារ​ហើយ​
២. ដឹង​ទេ​ថា​អូន​ ស្ទើរ​តែ​ស្លាប់​សូន្យ​ ព្រោះ​ស្នេហ៍​ត្រាណ​ត្រើយ
ស្ដាយ​ខ្លួន​លះបង់​ ឥត​មាន​ន័យ​ឡើយ អូន​ស្មាន​ខុស​ហើយ​
សុភាព​បុរស​
៣. បេះដូង​នារី​ មិន​ធ្លាប់​មាន​ពីរ​ បូជា​ទាំង​អស់​
សុំ​ប្ដូរ​តែ​ម្យ៉ាង​ គឺ​ស្នេហា​ស្មោះ​ បែរ​រលាយ​ខ្សោះ​
ធ្លាក់​ខ្លួន​យំ​សោក​

ខ្មែរ​ត្រូវ​ថែកេរ​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ស្មារតី​កូន​ខ្មែរ​ តាំង​ចិត្ត​កូន​ម៉ែ​ កម្លាំង​កូន​ឪ​
រួបរួម​សាមគ្គា​ ការពារ​លំនៅ​ កម្ចាត់​សត្រូវ​
កុំ​នៅ​អល់​អែក​
២. ដៃ​កាន់​អាវុធ​ តាំង​ចិត្តមោះមុត​ វាយលត់​ពួក​ក្អែក​
កាប់​គាស់​ចូងចាំង​ ខ្លាំង​ដូច​ជា​ដែក​ នាំ​គ្នា​បំបែក​
ខ្មាំង​ជា​ចម្រៀក​

យក​គុណ​សង​ទោស​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. វ៉ុសៗ​សំឡេង​ ក្រឡាប់​ក្រឡេង លាន់​ដែន​លោកា​
ខ្ញុំ​សូម​ពណ៌នា​ នោះ​ជា​នរណា​ នោះ​គឺ​ខ្ញុំ​ថា
សត្វ​ឆ្កែ​ដេកដី​
២. ចិត្ត​បេះដូង​ខ្ញុំ​ ឈឺ​ផ្សារងំ​ ទុក្ខ​រុំ​​ត្បិត​អី
អាណិត​ស្រលាញ់​ ខ្មួលខ្មាញ់​លើស​អ្វី​ ហួស​និង​ហា​ស្ដី
ទឹក​ភ្នែក​ព្រោះ​ឆ្កែ​
៣. បទពិសោធន៍​ច្បាស់​ ឃើញ​ហើយ​ច្រើន​ណាស់​ ដេរដាស​ហូរហែ​
ឆ្កែ​ធំ​ឆ្កែ​តូច ទទូច​ត្អូច​ត្អែរ​ ម្ចាស់​អ្នក​​មើល​ថែ​
សុំ​ក្ដី​សន្ដោស​

ទេពអប្សរ​ក្នុង​សុបិន​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ស្រវា​ឱប​ខ្នើយ​ ចង្រិត​ឆ្លងឆ្លើយ រាត្រី​អន្ធការ​
គីង្គក់​កង្កែប​ អែបៗ​គុម្ព​ផ្កា ហ៊ីង​ក្អាត់​ក្អក​ថា
ច្រៀង​ប្រណាំង​គ្នា​
២. រាត្រី​ស្ងាត់​សូន្យ បិទ​ភ្នែក​ថ្លុង​ថ្លូន​ ភ្លឹក​ធ្មឹង​និន្ទ្រា
ដួង​ចន្ទ​ពេញ​វង់ ផ្កាយ​អម​ជា​គ្នា ពាសពេញ​នភា​
តាម​មាត់​បង្អួច​
៣. ឮ​សំឡេង​អ្វី ដិត​ជាប់​ហឫទ័យ​ ងប់​ដក​មិន​រួច​
ស្ដាប់​ស្លុង​ស្រយុង​ ផ្លោង​ផ្លុង​គ្រលួច អារម្មណ៍​នឹក​កួច
លួច​លប​រក​មើល​

ស្នេហ៍​យើង​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. ស្នេហ៍​បង​និង​អូន មិន​ចេះ​សាបសូន្យ​ មាំ​ដូច​ថ្មដា​
បង​ជា​ពពក​ អូន​ជា​វេហាស៍ អូន​ជា​បុប្ផា
បង​ជា​សន្សើម​
២. ស្នេហ៍​យើង​ធំធេង​ យើង​មិន​វង្វេង នៅ​ស្មោះ​ដូច​ដើម
ដូច​កូន​រុក្ខជាតិ​ ដុះ​លើ​ដី​សើម ពន្លក​ចាប់​ផ្ដើម​
បែក​ត្រួយសាខា​  ។

រៀន​

បទកាកគតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​កើយ​ ចិត្រា​​

១. រៀន​ច្រៀង​ចម្រៀង​ រៀន​កុំ​ឲ្យ​ល្អៀង​ រៀន​ប្រឹង​កែច្នៃ​
រៀន​សូត្រ​រៀន​តែង ​រៀន​រែង​រាល់​ថ្ងៃ រៀន​យល់​តម្លៃ
រៀន​ដើរ​ផ្លូវ​ល្អ
២. រៀន​ហាត់​រៀន​ពត់ រៀន​លោត​ដំលត់ រៀន​រក​បន្ត​
រៀន​រក​វិធី រៀន​រស់​ដូច​ថ្ម រៀន​ទាយ​ព្យាករណ៍​
រៀន​រឿង​តូចធំ​

កាតព្វកិច្ច​កូន​ល្អ

បទព្រហ្មគីតិ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ទឹក​ចិត្ត​ស្លាប​ប៉ាកកា
និពន្ធដោយ ៖ លោក ​​​​​​កើយ​ ចិត្រា​

១. កូន​ល្អ​ត្រូវ​ប្រឹង​រៀន គ្រាន់​ជា​ស្ពាន​ចម្លង​ទុក្ខ
ថ្ងៃ​នេះ​ដល់​ថ្ងៃ​មុខ ជា​ក្ដី​សុខសែន​វែង​ឆ្ងាយ​
២. ត្រូវ​ចាប់​យក​ជា​ស្ពាន ពាក្យ​ទូន្មាន​ឪពុក​ម្ដាយ
កុំ​ភ្លើន​នាំ​បង់​កាយ ក្នុង​អបាយ​មុខ​ផ្សេងៗ​
៣. មុនរាប់រក​មិត្ត​ភក្ដិ បើ​ស្គាល់​ជាក់​គេ​រមែង
ស្អប់​ខ្ពើម​អំពើ​ល្បែង អ្នក​នោះ​ឯង​មិន​ខុស​ទេ​
Powered by WordPress | Designed by: suv | Thanks to toyota suv, infiniti suv and lexus suv